ក្រុមហ៊ុន អិន ស៊ី អិច ផ្តល់ជូនការធានាទៅកាន់អតិថិជនលើកំហូចដែលកើតចេញពីបញ្ហាគុណភាព។
ការធានាមានរយៈពេល ២ ឆ្នាំ ឬ ២៤,០០០គ.ម. រាប់ចាប់ពីថ្ងៃប្រគល់ឬចុះឈ្មោះ។ រាល់បញ្ហាដែលបណ្តាលមកពីគុណភាពគ្រឿងបន្លាស់ ត្រូវបានធានាដោយក្រុមហ៊ុន អិន ស៊ី អិន សូមយកម៉ូតូរបស់អស់លោកអ្នកមកធ្វើសេវាកម្មជួសជុលនៅហាងជូសជុលម៉ូតូហុងដាទូទាំងប្រទេសដែលនៅជិតលោកអ្នក។
ករណីមិនធានា
ចំណុចខាងក្រោមនេះគឺមិនត្រូវទទួលបានការធានាពីក្រុមហ៊ុន អិន ស៊ី អិច ទេ៖
១ រាល់កំហូចដែលកើតឡើង ដោយការមិនបានយកម៉ូតូមកធ្វើតំហែទាំតាមកាលកំណត់(PDC)។
២ រាល់កំហូចដែលបណ្ដាលមកពីការជួសជុល ឬតំហែទាំ ដែលរបៀបនៃការធ្វើ ខុសពីវិធីដែលបានកំណត់ដោយក្រុមហ៊ុន អិន ស៊ី អិច ។
៣ រាល់កំហូចដែលបណ្ដាលមកពីការយកម៉ូតូទៅចូលរួមកម្មវិធីប្រកួតប្រជែង ដូចជាការប្រណាំងផ្សេងៗ។
៤ រាល់កំហូចដែលបណ្ដាលមកពីការប្រើប្រាស់លើសពីការកំណត់(បន្ទុកអតិបរមា ចំនួនអ្នកជិះ ល្បឿនជុំម៉ាស៊ីន។ល។) ឬការប្រើប្រាស់ម៉ូតូដែលមិនមានបង្ហាញ នៅក្នុងសៀវភៅណែនាំការប្រើប្រាស់ម៉ូតូ។
៥ រាល់កំហូចដែលកើតចេញពី ការប្រើប្រាស់គ្រឿងបន្លាស់មិនសុទ្ធរបស់ហុងដា ឬគ្រឿងដែលមិនមានការណែនាំឱ្យប្រើ។ តាមគោលការណ៍ រាល់ម៉ូតូហុងដាទាំងអស់ គឺត្រូវតែជួសជុល ឬតំហែទាំដោយប្រើប្រាស់នូវគ្រឿងបន្លាស់សុទ្ធរបស់ហុងដា ទោះបីជាម៉ូតូស្ថិតក្នុងកំឡុងពេលធានា ឬផុតការធានាក៏ដោយ។ ការប្រើប្រាស់គ្រឿងមិនសុទ្ធរបស់ហុងដា អាចបណ្ដាលឱ្យម៉ូតូធ្លាក់គុណភាព និងមិនមានទំនុកចិត្តក្នុងការប្រើប្រាស់។ សម្រាប់ប្រេងរម្អិល និងសារធាតុរាវផ្សេងៗរបស់ហុងដា តម្រូវឱ្យចាំបាច់ត្រូវប្រើរួមមាន៖ ប្រេងម៉ាស៊ីន ប្រេងហ្វ្រាំង ប្រេងបូម និងទឹកបញ្ចុះកម្ដៅម៉ាស៊ីន។
៦ រាល់កំហូចដែលកើតចេញពីការសីស៊ីឡាំង(សីសឺមី ) រួមបញ្ចូលទាំងគ្រឿងសុទ្ធដែលផ្ដល់ជូនដោយក្រុមហ៊ុន អិន ស៊ី អិច (កែច្នៃគ្រឿងបន្លាស់សុទ្ធ )។
៧ រាល់កំហូចដែលបណ្ដាលមកពី ការកែច្នៃដោយគ្មានការណែនាំ។
៨ រាល់កំហូច ឬមានសភាពមិនល្អដែលកើតឡើងដោយការប្រើប្រាស់ ឬតាមរយៈពេលវេលា។ ក្រុមហ៊ុន អិន ស៊ី អិច នឹងមិនធានារាល់ថ្លៃនៃការផ្លាស់ប្ដូរគ្រឿងបន្លាស់ ដោយសារសំណឹកតាមការប្រើប្រាស់ និងតាមអាយុកាលនៃការប្រើប្រាស់។ ជាពិសេសចំពោះគ្រឿងបន្លាស់ និងប្រេងដែលប្រើអស់តាមពេលវេលា គឺសំដៅលើគ្រឿងបន្លាស់ និងសម្ភារបំពាក់មួយចំនួនដែលខូចខាត ឬសឹករិចរិលតាមពេលវេលាក្នុងកំឡុងពេលធានា ក្នុងករណីនេះ សម្រាប់ថ្លៃនៃការផ្លាស់ប្ដូរ គឺមិនត្រូវបានធានាឡើយ។ គ្រឿងបន្លាស់ និងសារធាតុទាំងនោះរួមមាន៖ ប៊ូស៊ី តម្រងសាំង តម្រងប្រេងម៉ាស៊ីន សំបុកអ៊ែរ ច្រវាក់ពីញ៉ុង ស្បែកហ្វ្រាំង ស្បែកអំប្រាយ៉ា អំពូលភ្លើង(លើកលែងអំពូលLED) ភុយស៊ីប ធ្យូងម៉ូទ័រ កៅស៊ូឈ្នាន់ សំបកកង់ ពោះវៀនកង់ កៅស៊ូផ្សេងៗ ប្រេងហ្វ្រាំង ប្រេងម៉ាស៊ីន ប្រេងបូម និងទឹកបញ្ចុះកម្ដៅម៉ាស៊ីន។
ចំណាំ៖
– ករណីអាគុយ រយៈពេលធានាត្រឹម12ខែ ឬ12,000គីឡូម៉ែត្រ(គិតចាប់ពីថ្ងៃចុះឈ្មោះធានា) ក្នុងលក្ខខណ្ឌមិនមានការកែច្នៃផ្សេងៗខុសពីការណែនាំ និងបានយកម៉ូតូមកត្រួតពិនិត្យតាមការកំណត់បានត្រឹមត្រូវ (ដោយមិនត្រូវរំលងការត្រួតពិនិត្យតាមការកំណត់ណាមួយឡើយ)។
– ករណីសំបកកងប៉ោង ឬបោល អតិថិជនត្រូវយកម៉ូតូមកត្រួតពិនិត្យនៅសាខា ឱ្យបានឆាប់តាមដែលអាចធ្វើបានបន្ទាប់ពីជួបបញ្ហា ឬយូរបំផុតត្រឹម500គីឡូម៉ែត្រ (គិតចាប់ពីថ្ងៃចុះឈ្មោះធានា)។ ករណីអតិថិនជនមិនបានយកម៉ូតូមកសាខាតាមការណែនាំខាងលើទេ នឹងមិនទទួលបានការធានាលើករណីសំបកកង់ឡើយ។
៩ រាល់កំហូចដែលកើតចេញពី ការរក្សាទុក(ស្តុក)ម៉ូតូមិនត្រឹមត្រូវ ឬការដឹកជញ្ជូន។
១០ ថ្លៃជួសជុល ដែលធ្វើឡើងដោយជាងជួសជុលខាងក្រៅ(GRS)។ ក្នុងកាលទេសមួយដែលគ្មានជម្រើស និងតម្រូវឱ្យជាងជួសជុលខាងក្រៅធ្វើការជួសជុលនោះ ចាំបាច់ត្រូវមានការយល់ព្រមពីក្រុមហ៊ុន អិន ស៊ី អិច ជាមុនព្រមជាមួយនឹងព័ត៌មាន និងការបង្ហាញទាក់ទងជាមួយនឹងបញ្ហា ដើម្បីអាចឱ្យក្រុមហ៊ុនផ្ដល់ជាគំនិតក្នុងការជួសជុល។
១១ រាល់កំហូចដែលបណ្ដាលមកពីគ្រោះធម្មជាតិ ភ្លើងឆេះ ការប៉ះទង្គិច និងចោរកម្ម។
១២ រាល់កំហូចដែលបណ្ដាលមកពីការប៉ះជាមួយម្រែងភ្លើង ផ្សែង សារធាតុគីមី អាចម៍សត្វ ទឹកសមុទ្រ ខ្យល់សមុទ្រ ឬបាតុភូតធម្មជាតិផ្សេងៗ។
១៣ រាល់កំហូចដែលបណ្ដាលមកពីការរក្សាទុកក្នុងរយៈពេលយូរ និងមិនបានធ្វើការតំហែទាំបានត្រឹមត្រូវ។