ការត្រួតពិនិត្យតាមកាលកំណត់

តើការត្រួតពិនិត្យតាមកាលកំណត់គឺជាអ្វី?
ការត្រួតពិនិត្យ​​តាម​កាល​កំណត់ (PDC) គឺជា​​ការត្រួត​ពិនិត្យ​ឡើងវិញ​​នូវ​រាល់​​លក្ខណៈបច្ចេកទេស គុណភាព​​គ្រឿងបន្លាស់ ​និង​​ដំណើរការ​របស់​គ្រឿង​បន្លាស់​បន្ទាប់​ពី​ប្រើប្រាស់​​បាន​មួយ​រយៈ​ពេល​​ ដើម្បី​​ធ្វើអោយ​​ម៉ូតូ​​ប្រើប្រាស់​​បានយូរ​និង​​សុវត្ថិភាព​​ក្នុង​ការ​បើកបរ ។

​​​​​​​អត្ថប្រយោជន៍ដែលទទួលបានពីការត្រួតពិនិត្យតាមកាលកំណត់ គឺម៉ូតូមានដំណើរការប្រកបដោយសុវត្ថិភាព សន្សំសំចៃពេលវេលា និងថវិកា ព្រមទាំងមិនមានបញ្ហាពេលបើកបរ។
​​​​​​​

ការត្រួតពិនិត្យ
រាល់ម៉ូតូ​ដែលបាន​លក់ចេញ​ទៅកាន់​អតិថិជន ត្រូវបាន​ការណែនាំ​អោយយក​មកធ្វើការ ត្រួតពិនិត្យ​​តាមកាល​កំណត់ ដែលអាច​អោយយើង​រកឃើញនូវ​សញ្ញា កំហូច​ដែលកើត​មាន ហើយអាច​ធ្វើការជួសជុល​មុន​ពេល​វាក្លាយ​ជាកំហូច ឬបង្កជា​ការខូចខាត ធ្ងន់ធ្ងរ​មិនអាច​ជួសជុល​បាននិង​ប៉ះពាល់​ដល់សុវត្ថិភាព​បើកបរ ។
ការត្រួតពិនិត្យធ្វើឡើងទៅតាមចំនុចសំខាន់ៗដូចជា​​​​​​​