New Honda Dream Limited Edition 88/88

ឥទ្ធិពលនៃភាពប្រណីត ភាពល្អឥតខ្ចោះ និងភាពក្លាហាននឹងតែងតែនាំយើងឆ្ពោះទៅមុខ ដោយបង្កើតស្នាដៃថ្មីនៃមោទនភាព រួមផ្សំជាមួយនឹងគ្រឿងផ្សំដ៏មានតម្លៃ មាស ប្លាទីន និងពេជ្ររាងត្រីកោណដើម្បីបង្កើតភាពប្រណីតដ៏ល្អឥតខ្ចោះថ្មី។
Limited Edition 88/88 ប្រារព្ធខួបលើកទី 25 នៃការដាក់លក់ Honda NCX ។

ជ្រើសរើស

ពណ៌ដែលអ្នកស្រឡាញ់

ជម្រើសពណ៌

Honda Dream NCX Limited Edition 88/88

បន្តឆ្ពោះទៅកាន់យុគសម័យថ្មី ពោពេញដោយភាពត្រចះត្រចង់។ ម៉ាស៊ីន បានអភិវឌ្ឍន៌ថ្មី កម្លាំង125cc បច្ចេកវិទ្យា PGM-Fi ផ្តល់នូវថាមពលខ្លាំង និងជួយសន្សំសំចៃប្រេងសាំងបានយ៉ាងល្អឥតខ្ចោះ។

ការច្របាច់បញ្ចូលគ្នាដោយធាតុផ្សំដ៏មានតម្លៃ មាស ផ្លាទីនឹម និងចំណិតពេជ្យបែប ៣ជ្រុង បង្កើតបានជាប្រណីតភាពឥតខ្ចោះដ៏មានឥទ្ធិពល។

កុងទ័ររចនាថ្មីប្រណិតឥតខ្ចោះ បង្កប់នូវអានុភាពនាំយើងឆ្ពោះទៅមុខជានិច្ច

ផ្លាកកប្រណីតរចនាថ្មី បង្ហាញពីភាពថ្លៃថ្នូរ រចនាឡើងដោយបង្គុំចំណិតពេជ្រ ៣ជ្រុង ខាងក្នុងភ្លឺចែងចាំង សក្ដិសមបំផុតសម្រាប់យុគសម័យថ្មី

360 DEGREE IMAGE

មើលរាងជុំវិញ

No images found!

ប្រភេទម៉ាស៊ីន៖ ម៉ាស៊ីន 4 តង់​ / ស៊ីមី 1​ / OHC / បញ្ចុះកម្ដៅដោយខ្យល់
អង្កត់ផ្ចិត និងចំងាយចរពិស្តុង៖ 50.000 x 63.121 ម.ម
ទំហំមាឌស៊ីឡាំង៖ 123.94cc
ប្រព័ន្ធប្រេង៖ ប្រព័ន្ធបាញ់ប្រេង ( PGM-Fi)
ប្រព័ន្ធចំហេះ៖ ប្រើប្រព័ន្ធត្រង់ស៊ីស្ទ័រទាំងស្រុង
ប្រព័ន្ទបញ្ចូលចលនាចុងក្រោយ៖ ច្រវ៉ាក់
ប្រព័ន្ធលេខ៖ ប្រភេទសើម
ប្រព័ន្ធបញ្ឆេះម៉ាស៊ីន៖ ដេម៉ារ័ និងធាក់ដោយជើង
កម្រិតបង្ហាប់៖ 10.0 : 1
បណ្តោយ x ទទឹង x កម្ពស់៖ 697 x 1,868 x 1,051 ម.ម
ប្រវែងពីកង់មុខទៅកង់ក្រោយ៖ 1,200 ម.ម
ទម្ងន់៖ 98 គីឡូក្រាម (Curb)
គំលាតពីដី៖ 134 ម.ម
កម្ពស់កែប៖ 751 ម.ម
ចំណុះធុងសាំង៖ 4.0 លីត្រ
មុំទម្រេតជំពាស់មុខ៖ 26゜30’/ 71 ម.ម
តួម៉ូតូ៖ ប្រភេទ Back Bone​​ (Steel)
ទំហំសំបកកង់ (មុខ)៖ 60/100-17M/C 33P [កាំរាយ / មានពោះវៀន]
ទំហំសំបកកង់ (ក្រោយ)៖ 70/100-17M/C 40P [កាំរាយ / មានពោះវៀន]
ប្រព័ន្ធហ្វ្រាំង (មុខ)៖ ហ្រ្វាំងស្បែក​
ប្រព័ន្ធហ្រ្វាំង (ក្រោយ)៖ ហ្រ្វាំងស្បែក​
ប្រព័ន្ធបូមមុខ៖ ប្រភេទ Telescopic
ប្រព័ន្ធបូមក្រោយ៖ ប្រភេទ បូមពីរ

Video Review